អ្នកនាំពាក្យ ៖ លោក ផាត់ ហ៊ន ហៅ ពូ ហ៊ន សារភាពសុំទោសសំដែងការសោកស្តាយចំពោះមុខតំណាងអយ្យការដែលខ្លួនបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ និងប្រមាថ

ខេត្តកំពង់ចាម៖  អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ក្រោយពីឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន បានចូលមកបំភ្លឺតាមការកោះហៅ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានសារភាព ទទួលស្គាល់នូវអង្គហេតុសំខាន់ៗដូចខាងក្រោម៖
១ សារភាព សុំទោស សំដែងការសោកស្តាយ ចំពោះមុខតំណាងអយ្យការដែលខ្លួនបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ និងប្រមាថក្នុងការផ្សព្វផ្សាយរបស់ខ្លួនកាលពីថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
២ សារភាពទទួលស្គាល់ថាការផ្សព្វផ្សាយ និងអត្ថាធិប្បាយរបស់ខ្លួនមិនបានប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ
៣ ទទួលស្គាល់ថាបានផ្សព្វផ្សាយ និងអត្ថាធិប្បាយបណ្តាលឱ្យមានការភាន់ច្រឡំលើចំណាត់ការរបស់តុលាការ ហើយសូមទទួលខុសត្រូវចំពោះកំហុសនេះ។
៤ ស្នើសុំការអធ្យាស្រ័យ អត់ឪន និងស្នើសុំឱ្យមានការបន្ធូរបន្ថយ សម្រាលលើកំហុសរបស់ខ្លួនលើកដំបូងនេះ និងស្នើសុំធ្វើការកែតម្រូវព័ត៌មាន រួមទាំងសុំទោសជាសាធារណៈ។
អត្ថបទដែលជាប់ទាក់ទង
Open

Close