ព្រះសីហនុ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចូលរួមកិច្ចសហប្រតិបត្តិការជាមួយសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ តាមលិខិតស្នើសុំអ្នកឯកទេសត្រួតពិនិត្យគុណភាពទំនិញ លេខ១៨៣០/២៤ អគរ/ស.កស ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យគុណភាពទំនិញគ្រឿងក្នុងបង្កក ដែលផ្ទុកក្នុងកុងតឺន័រចំនួន៤ ក្នុងនិក្ខិត្តភ័ណ្ឌគយរបស់សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃទីលាន CY កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ជាលទ្ធផល មន្រ្តីជំនាញ បានដកយកសំណាកគំរូទំនិញចំនួន១គំរូ ក្នុង០១កុងតឺន័រ សរុបទាំងអស់ចំនួន ០៤គំរូ រួមមានៈ
ពោះវៀនជ្រូកបង្កក និងប្រមាត់ជ្រូកបង្កក ដោយបញ្ជូនសំណាកគំរូខាងលើ មកពិសោធនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិត៕





