ឯកឧត្ដមព្រះរាជអាជ្ញាខេត្តកែប រំលឹកមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ព្រមទាំងយកចិត្តទុកដាក់ដើម្បីបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗអោយទាន់ពេលវេលា
ខេត្តកែប ៖ នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប បានដឹកនាំកិច្ចប្រជុំណែនាំ ដល់មន្ដី្រនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ នៃក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បញ្ហាផ្សេងៗ។
ដោយមានការចូលរួម ពីលោកព្រះរាជអាជ្ញារង លោកស្នងរង លោកមេបញ្ជាការរង លោក លោកស្រីប្រធាន និង អនុមន្ទីរ កសិកម្ម (រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ) បរិស្ថាន វីរៈការពារដែនទឹកលេខ៤៣០ លោកអធិការក្រុង , ស្រុក ប្រធានការិយាល័យ រួមជាមួយមន្ដ្រីជំនាញ ។
ក្នុងកិច្ចប្រជុំនោះផ្ដោតសំខាន់លើបទល្មើស៖
*បទល្មើសព្រហ្មទណ្ឌ
* គ្រឿងញៀន
* គ្រោះថ្នាក់ចរាចរណ៌
* ក្មេងទំនើង និងបទល្មើសផ្សេងៗទៀត
ឯកឧត្ដមព្រះរាជអាជ្ញា ផ្ដាំសូមអោយកងកំលាំងដែលជាមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ព្រមទាំងយកចិត្តទុកដាក់ដើម្បីបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗអោយទាន់ពេលវេលា ។
ជាកិច្ចបញ្ចប់ ឯកឧត្ដមព្រះរាជអាជ្ញា បានកោតសរសើរ និង ថ្លែងអំណរគុណដល់កងកំលាំងទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច។
អង្គប្រជុំនេះបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។