S.A TVHD CHANNEL ៖ ប្រើច្បាប់ស្រុក ឬច្បាប់ព្រៃ បើប្រើច្បាប់ស្រុក «អ្នកសូក និងអ្នកស៊ីសំណូកមានទោសដូចគ្នា» ស្នងការ ស្នើ កែតម្រូវ ខ្លឹមសារ ដែលបានចុះផ្សាយ…!
ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគ្រុបតេឡេក្រាមឈ្មោះ S.A TVHD CHANNEL ដែលបានផ្សព្វផ្សាយមានខ្លឹមសារថា៖ ដូចជាមិនប្រក្រតីទាល់តែសោះ! ប្រើច្បាប់ស្រុក ឬច្បាប់ព្រៃ បើប្រើច្បាប់ស្រុក «អ្នកសូក និងអ្នកស៊ីសំណូកមានទោសដូចគ្នា» បើប្រើច្បាប់ព្រៃគឺផ្អែកតាមសារាចរលេខ៥៤ អាចោររួចខ្លួន អ្នកជា ជាប់គុកទៅវិញ។
ស្នងការដ្ឋាននគរបាលខេត្ត សូមឱ្យអង្គភាពសារព័ត៌មាន ដែលមានគ្រុបតេឡេក្រាមឈ្មោះ S.A TVHD CHANNEL កែតម្រូវ នូវខ្លឹមសារ ដែលបានចុះផ្សាយ ខាងលើរបស់ខ្លួនដោយចោទប្រកាន់ មកលើចំណាត់ការ របស់កម្លាំងសមត្ថកិច្ច។
បញ្ជាក់៖ ការអនុវត្តច្បាប់ចំពោះបុគ្គលទាំង០២នាក់នេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់។ ជាក់ស្តែងបុគ្គលទាំង០២នាក់នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការចោទប្រកាន់ និងចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនទៅលើបុគ្គលទាំង០២នាក់នេះ ពីបទ ការគំរាមកំហែងហែកកេរ្តិ៍ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
អាស្រ័យហេតុនេះ សូមអង្គភាពសារព័ត៌មាន គ្រុបតេឡេក្រាម S.A TVHD CHANNEL កែតម្រូវ នូវខ្លឹមសារចុះផ្សាយ ខាងលើ ដោយការរាប់អាន!