សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ ធ្វេីដំណេីរជូន អ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកឡេីងបាយ
ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំអ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកឡេីងបាយ បណ្តាលអោយស្រវាំងមេីលមិនឃេីញច្បាស់មកពីភូមិតេជោភ្នំឆ័ត្រ ភូមិស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មកទទួលការព្យាបាលវះកាត់ភ្នែកឡេីងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង
បច្ចុប្បន្ន អ៊ំប្រុស អ៊ំស្រីទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេច និងលោកជំទាវបណ្ឌិត។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ ធ្វេីដំណេីរជូន អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។