មន្ត្រីសាលាស្រុកលើកដែក ម្នាក់ វ៉ៃ ពលរដ្ឋ និង បាញ់មេឃមួយគ្រាប់…! ប៉ូលិស បញ្ជាក់លម្អិតហើយ!

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ សាន់ដេធីវីអនឡាញ ដែលបានចុះផ្សាយមានខ្លឹមសារថា៖ មហាជនសំណូមពរដល់ លោកឈឿន សុចិត្ត និងលោក គួច ចំរើន សូមមត្តាចាត់វិធានការ ទៅមន្ត្រីសាលាស្រុកលើកដែក ម្នាក់ឈ្មោះ លុច ពន្លឺ វ៉ៃពលរដ្ឋ និងបាញ់មេឃមួយគ្រាប់ រួចធ្វើរត់ទៅប្ដឹងប៉ូលីសប៉ុស្តិ៍ដើម្បីរកយុត្តិធម៌ឱ្យខ្លួនឯងទៅវិញ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកអធិការនគរបាលស្រុកលើកដែក បានបញ្ជាកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកដាច់ ចុះពិនិត្យស្រាវជ្រាវករណីខាងលើទទួលបានជាលទ្ធផលដូចខាងក្រោម៖
ករណី : ហិង្សាដោយចេតនា កេីតហេតុ: ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២១:០៥នាទី ទីតាំងកេីតហេតុ :​ បរិវេណបន្ទប់ទឹក មណ្ឌលកំសាន្ដ​ មីស្ទ័រលេង​ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ លុច​ ពន្លឺ ភេទប្រុស អាយុ​៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការ​ មានទីលំនៅភូមិ​ព្រែកតូច​ ឃុំព្រែកដាច់​ ស្រុកលេីកដែរ​ ខេត្ត​កណ្ដាល (បែកបបូរមាត់ខាងឆ្វេង)។

ជនសង្ស័យចំនួន០២នាក់​

ទី១-⁠ឈ្មោះ​ គុជសុជាតា​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ ដើររោងការ មានទីលំនៅ​ភូមិ​ព្រែកដាច់​ ឃុំព្រែកដាច់​ ស្រុកលេីកដែរ​ ខេត្ត​កណ្ដាល។ (គេចខ្លួន)

ទី២-ឈ្មោះ សារិន សាវឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ (គេចខ្លួន)

វត្ថុតាងចាប់យករួមមាន៖ អំបែងចាន និងអំបែងកែវ (ជារបស់ក្រុមជនសង្ស័យ)។

ប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ លុច​ ពន្លឺ​ កំពុងតែអង្គុយហូបអាហារជាមួយបងប្អូននៅក្លឹបកំសាន្ដ​ មីស្ទ័រលេង ស្រាប់តែឈ្មោះគុជ​ សុជាតា​ បានស្រែកឌឺដងនិងផ្លែផ្កាទៅលេីជនរងគ្រោះនិងបងប្អូ​ន​ ពេលហូបបានមួយសន្ទុះក្រោយមកជនរងគ្រោះបានដេីរទៅបន្ទប់ទឹកម្នាក់ឯងពេលនោះឈ្មោះ​ គុជ​ សុជាតា​ បានដេីរទៅបន្ទប់ទឹកដែរពេលនោះជនរងគ្រោះក៏បានទាត់លលេងទៅឈ្មោះ គុជ​ សុជាតា​ មួយជេីងលេង​រួចក៏បានទាស់ពាក្យសំដី គ្នាស្រាប់តែឈ្មោះ គុជ​ សុជាតា​ បានស្ទុះមកវាយជនរងគ្រោះមួយដៃចំមាត់បណ្ដាលឱ្យបែកចេញឈាម​ហេីយអ្នកនៅជិតនោះក៏បានចូលទៅឃាត់និងបំបែកគ្នាចេញ​ បន្ទាប់មកឈ្មោះ​គុជ​ សុជាតា​ បានដេីរចេញមកក្រៅមុន ហេីយជនរងគ្រោះក៏បានលាងរបួសនៅក្នុងបន្ទប់ទឹក បក្រោយពីលាងរបួសរួចជនរងគ្រោះបានដេីរទៅកន្លែងហូបចុកវិញ​ បានបន្តិចសន្ដិសុខក៏បានដេីរមកប្រាប់ជនរងគ្រោះថា ឈ្មោះ គុជ​ សុជាតា កំពុងឈរជេរបងឯងនៅខាងក្រៅកន្លែងហូបចុកលឺដូចនេះជនរងគ្រោះក៏បានដេីរមកក្រៅហេីយប្រាប់សន្ដិសុខថាឱ្យ​វាទៅផ្ទះទៅព្រោះស្រវឹងហេីយ​ រួចជនរងគ្រោះបានដេីរចូលក្នុងវិញហៅគេឱ្យមកគិតលុយ​ ហើយក៏នាំបងប្អូនចេញទៅផ្ទះពេលដេីរចេញមកក្រៅក៏បានឃេីញឈ្មោះ គុជ​ សុជាតា និងឈ្មោះ វឿន នៅឈរជេរប្រមាថ​ ដៀមដាម​ មកលេីខ្លួននិងបងប្អូន ពេលនោះឈ្មោះ ប៊ុនលី ឃើញចឹងបានហៅឈ្មោះ គុជ សុជាតា និងបក្ខ
ពួក ឱ្យទៅផ្ទះ តែឈ្មោះ គុជ សុជាតា មិនព្រមទៅផ្ទះ នៅតែស្រែកជេរ មកលើជនរងគ្រោះនិងបានបបួលជនរងគ្រោះវាយគ្នាមួយស្មើ ពេលនោះលោក ឡុង ផល្លីន បានតេទូរស័ព្ទទៅប្តឹងលោកអធិការនគរបាលស្រុកលើកដែក ក្រោយពីទទួលបណ្តឹងភ្លាម លោកអធិការបានបញ្ជាឱ្យកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ចេញអន្តរាគមន៍បញ្ឍប់កុំឱ្យកើតរឿងកាន់តែធំ ពេលនោះលោក ឡុង ផល្លីន បានបែងចែកកម្លាំងជាពីរក្រុម មួយក្រុមនៅមុខក្លឹបមីស្ទ័រលេង និងមួយក្រុមទៀតដេញតាមជនបង្ក រហូតដល់ផ្លូវចូលភូមិព្រែកដាច់ខាងជើង កម្លាំងយើងដេញតាមចូលមកក្នុងជិតដល់ផ្ទះជនបង្កហើយបានជំរាបសួរ និងសួរនាំជាមួយឪពុក និងប្អូនប្រុសរបស់ជនបង្កនៅខាងក្រៅរបងមុខផ្ទះជនបង្ក ស្រាប់តែបក្ខពួកជនបង្កមានគ្នាមួយក្រុម បានយកចាននិងកែវគប់មកលើកម្លាំងសមត្ថកិច្ចយើង ពេលនោះកម្លាំងសមត្ថកិច្ចយើងក៏បានបាញ់ឡើងលើមួយគ្រាប់គំរាមដើម្បីកុំឱ្យជនសង្ស័យ គប់មកលើសមត្ថកិច្ចបន្តទៀត ពេលនោះក្រុមពួកជនសង្ស័យបានរត់គេចខ្លួនចូលព្រៃស្វាយបាត់ រួចកម្លាំងយើងបានធ្វើការប្រមូលយកវត្ថុតាងទាំងនោះបញ្ជូនមកអធិការដ្ឋានតែម្តង។

សមត្ថកិច្ច បញ្ជាក់ពី ចំណាត់ការ ថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ តំណាងភាគីខាងជនបង្ក (ត្រូវជាម្តាយរបស់ឈ្មោះ គុជ សុជាតា) បានចូលខ្លួនមកធ្វើការសម្របសម្រួលបញ្ចប់រឿងជាមួយភាគីខាងដើមបណ្តឹង ដោយធ្វើកិច្ចសន្យា និងដកពាក្យបណ្តឹងឈប់ប្តឹងផ្តល់គ្នាតទៅទៀត។

អាស្រ័យហេតុនេះ​ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប កុំមានការភាន់ច្រឡំ!

 

អត្ថបទដែលជាប់ទាក់ទង
Open

Close