ឈឺនៅលើគ្រែពេទ្យ មេទៅសួរសុខទុក្ខ ដូចបានថ្នាំទិព្វ

កំពង់ស្ពឺ ៖នារសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំលោកមេបញ្ជាការរង ព្រមទាំងក្រុមការងារនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ពេជ្រ សាវ៉ុន ប្រធានស្នាក់ការគីរីរម្យស្ដីទី ដែលមានជំងឺវះកាត់ពោះវៀនធំ ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យសច្ចៈ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភថវិកា ចំនួន ២ ៥០០.០០០ រៀល និងគ្រឿងឧបភោគបរិភោគមាន អង្ករចំនួន ២ប៉ាវ ,ទឹកសុទ្ធចំនួន ០២កេស ,ទឹកផ្លែឈើ ចំនួន ០២កេស និងមី ០២កេសផងដែរ។

ក្នុងពេលនោះដែរ លោកអនុសេនីយ៍ទោ ពេជ្រ សាវ៉ុន និងភរិយា បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ធំធេងរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ព្រមទាំងក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលវេលាមកសួរសុខទុក្ខលោកដល់មន្ទីរពេទ្យ និងបានឧបត្ថម្ភជាថវិកាមួយចំនួនធំ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close