ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសម្រេចសមិទ្ធិផលថ្មីមួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាព ផលិតទឹកស្អាត ៦.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រថ្មីនេះនឹងពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣.០០០គ្រួសារ នៅក្នុង១០ភូមិ នៃខណ្ឌកំបូល រាជធានីភ្នំពេញ។
ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមគម្រោងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃរោងចក្រផលិតទឹកស្អាតនេះ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹកជាអាទិភាពគន្លឹះទីបី។ ឯកឧត្តមបានលើកឡើងថា៖ “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។”
Boeung Thum Water Treatment Plant Expands Clean Water Access to Phnom Penh Outskirts
———————-
Boeung Thum Water Treatment Plant Expands Clean Water Access to Phnom Penh Outskirts
Phnom Penh, December 16, 2024 – The Phnom Penh Water Supply Authority (PPWSA) celebrated a another achievemtn with the official inauguration of the Boeung Thum Water Treatment Plant, which has a production capacity of 6,000 cubic meters per day. Located in Phnom Penh’s Kambol District, the plant will provide clean water to 10 villages across Sangkat Boeung Thom, Sangkat Prat Lang, and Sangkat Kambol, benefiting approximately 3,000 families in Phnom Penh’s outskirts.
The ceremony was presided over by H.E. Hem Vanndy, Minister of Industry, Science, Technology & Innovation (MISTI), alongside H.E. AMAKAWA Hirofumi, Vice-Minister for Land, Infrastructure, Transport, and Tourism of Japan. The project was made possible through Japanese government’s funding and PPWSA’s counterpart budget.
H.E. Hem Vanndy highlighted the project’s importance, emphasizing its role in the implementation of the Royal Government’s Pentagonal Strategy Phase 1, where water is the 3rd key priority. “This water supply from the new plant not only meets the daily consumption of the residents, but contributes also physical infrastructure building that support the rapidly growing industrial, services, and business sectors in the area,” he said.