បណ្តាញសង្គម មួយចំនួន ផ្សាយ ពាក់ព័ន្ធ បុគ្គលឈ្មោះ សេន ពិសី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានគេចាប់ដាក់ពន្ធនាគារ…បំភ្លឺ..!
ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់បញ្ជាក់ថា ការចាប់ខ្លួនបុគ្គល សេន ពិសី គឺពាក់ព័ន្ធករណីរំលោភយកដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយកំពុងស្ថិតនៅក្នុងដំណើការនីតិវិធីរបស់តុលាការ ក្រោមបទចោទ «កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ» នៅកំណាត់ផ្លូវអន្ទង់អាំង (ភ្នំ ១៥០០) ហើយករណី បទល្មើសនេះ សាលាដំបូងខេត្តបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុត។