កម្មករម្នាក់ ដួលស្លា.ប់ ក្នុង ក្រុងសិរីសោភ័ណ …!

ខេត្តបន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សូមជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិគោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីស្លាប់កម្មករម្នាក់ឈ្មោះ សំ សុភ័ក្រ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដួលស្លាប់ដោយ រោគខ្វះជាតិស្ករ ឬជំងឺតាំងបេះដូង តាមការធ្វើកោសល្យវិច័យ ដោយគណៈកម្មការពិនិត្យដែលដឹកនាំដោយមេប៉ុស្តិ៍ អូរអំបិល។

ករណីនេះ មិនជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ក្នុងកំឡុងបំពេញការងារក្នុងការដ្ឋានឡើយ។ ចំពោះសំណង់ ម្ចាស់ឈ្មោះ គង់ ណាវី ភេទស្រី ជាប្រភេទវីឡាតឿ ទំហំ ៥ម៉ែត្រ គុណនឹង ១៦ម៉ែត្រ (៨០ម២) ដែលបានដំណើរការ ដល់ដំណាក់កាលចាក់ឆ្នើមក្រវ៉ាត់ក្រោម។

សំណង់នេះ បានដំណើរការសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋាន។

ប្រធានក្រុមជាងសំណង់ឈ្មោះ ត្រី ក្រូច ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិភ្ញៀត សង្កាត់ស្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើការសាងសង់សំណង់ដោយគ្មានវិញ្ញាបនបត្រប្រកប អាជីវកម្មក្រុមជាង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបតាមការគួរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close