ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់ យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការ នោះទេ!
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់ យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការ នោះទេ។
ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់។