Facebook ឈ្មោះ Bong Tomo បង្ហោះវីដេអូ លើបណ្ដាញសង្គមជុំវិញ ករណី ចោទ អាជ្ញាធរមូលដ្ឋានឃុំកោះខែល ស្រុកស្អាង

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ​នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយបំភ្លឺជូនសាធារណជនទៅនឹងគណនី Facebook ឈ្មោះ Bong Tomo ដែលបានបង្ហោះវីដេអូលើបណ្ដាញសង្គមជុំវិញករណីចោទអាជ្ញាធរមូលដ្ឋានឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះខែល ចុះពិនិត្យស្រាវជ្រាវករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០:១៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល សហកាជាមួយអាជ្ញាធរភូមិ-ឃុំ ក្រុមប្រឹក្សាឃុំ និងម្ចាស់គណនីឈ្មោះ គ្រុយ ភាស់ អាយុ៣៦ឆ្នាំ ទីកន្លែងកំណើត ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ដែលបានចោទអាជ្ញាធរមូលដ្ឋាន៖

១-ថាអាជ្ញារធរភូមិ-ឃុំ រាយការណ៍ទៅសមត្ថកិច្ច ថាគាត់ប្រើប្រាស់គ្រឿងញៀន ទើបគេចាប់គាត់ ករណីនេះ គឺមិនពិតនោះទេ ការចាប់ខ្លួនបុគ្គលខាងលើ គឺសមត្ថកិច្ចស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនករណីប្រព័ន្ធព័ត៌មានវិទ្យា។

២-នៅឆ្នាំ១៩៩០ អាជ្ញាធរបានរឹបអូសផ្ទះ និងដីរបស់ម្ដាយគាត់ និងក្រៀកជីដូនអាយុ៨៥ឆ្នាំ និងរកចាប់ដាក់មន្ទីរឃុំឃាំង ករណីនេះឃុំនិងធ្វើការពិនិត្យស្រាវជ្រាវបន្ត។

៣-ថាអាជ្ញាធរមិនធ្វើឯកសារជូនគាត់ បាត់បង់សិទ្ធិបោះឆ្នោត គឺរឿងមិនពិត រដ្ឋបាលឃុំតែងតែយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយស្មើភាព និងមិនមានប្រកាន់និន្នាការនយោបាយឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន បណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ!!

អត្ថបទដែលជាប់ទាក់ទង
Open

Close