ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ែន សាម៉ាឌី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានដឹកនាំមន្រ្តីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ចុះរុះរើស្លាកផ្សព្វផ្សាយស្រាបៀដែលបានដាក់នៅលេីចិញ្ចេីមផ្លូវសាធារណៈ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។