ក្រោយមានការបង្ហោះរិះគន់ នៅក្នុងបណ្តាញសង្គម ករណី មន្រ្តីជាប់កិច្ចសន្យាម្នាក់! ប៉ូលិស ហៅមកសួរនាំហើយ!

ភ្នំពេញ៖ សេចក្តីបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយឃើញការបង្ហោះព័ត៌មានតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថាមានមន្រ្តីជាប់កិច្ចសន្យាម្នាក់ឈរជើងនៅគោលដៅស្ពានអាកាស៥មករា (តិចណូ) ពួនស្ទាក់រងចាំចាប់មធ្យោបាយប្រជាពលរដ្ឋ ដោយអនុវត្តផ្ទុយគោលការណ៍ដឹកនាំរបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
មន្រ្តីជាប់កិច្ចសន្យាគឺ លោក ប៊ន បៃលិន មន្រ្តីជាប់កិច្ចសន្យាបម្រើការងារនៅផ្នែកបញ្ជាចរាចរណ៍ទី២ ឈរជើងនៅគោលដៅស្ពានអាកាស៥មករា (តិចណូ) នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញមកសួរនាំជុំវិញការបង្ហោះរិះគន់នៅក្នុងបណ្តាញសង្គម។
ជាមួយគ្នានោះបើតាមការឆ្លើយបំភ្លឺរបស់មន្រ្តីកិច្ចសន្យាខាងលើ គឺរូបគាត់មិនបានឈរពួនស្ទាក់នោះទេ គឺគាត់ឈររងចាំបញ្ចៀសចរាចរណ៍សម្រូលក្បួនរថយន្តថ្នាក់ដឹកនាំឆ្លងកាត់ខណៈដែលមានការហៅតាម(ID) ឲ្យត្រៀមចេញសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំធ្វើដំណើរជិតដល់គោលដៅរបស់ខ្លួននោះហើយ។
អាស្រ័យបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕
អត្ថបទដែលជាប់ទាក់ទង
Open

Close