មេប៉ូលិសក្រុងភ្នំពេញ ៖ សមត្ថកិច្ចយើងខ្ញុំ អនុវត្តភារកិច្ច តាមជំនាញវិជ្ជាជីវៈ និងវិធានច្បាប់ គឺមិនមែនអនុវត្ត តាមអារម្មណ៌នោះទេបាទ!

ភ្នំពេញ៖ លើគណនីហ្វេសប៊ុក លោក ជួន​ ណារិន្ទ មេប៉ូលិសក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានសរសេរបង្ហោះថា៖ សមត្ថកិច្ចយើងខ្ញុំ សូមជំរាបជូនបងប្អូនមហាជនមេត្តាជ្រាបថា!មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ!ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ!ដូចករណីនេះជាដើមយើងតាមឃាត់ខ្លួនជាមួយសមត្ថកិច្ចប៉ូលីសស្វាយរៀនបានហើយ។

ករណីនេះវកើតឡើងដោយសាជនរងគ្រោះខ្លួនឯងផងដែរ (គឺកើតរឿងឡើង ដោយសាស្រ្តីម្នាក់គាត់មានទំនាក់ទំនង ច្រើន ខ្ញុំសុំមិនបញ្ចេញ ឈ្មោះ និង រូប)។

ខ្ញុំសូមផ្ញើរជូនជនរងគ្រោះប្អូនប្រុស យឹម ដារិទ្ឋនិងបណ្ដាលអ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូច ច្រើនតែវាយប្រហារលើសមត្ថកិច្ចថាមិនមានសមត្ថិភាពមិនចាត់ការតាមចាប់ជនសង្ស័យ (សមត្ថកិច្ចយើងខ្ញុំ អនុវត្តន៌ភារកិច្ចតាមជំនាញវិជ្ជាជីវៈនិងវិធានច្បាប់គឺមិនមែនអនុវត្តន៌តាមអារម្មណ៌នោះទេបាទ)។

ខ្ញុំសូមអរគុណលោកពុកអ្នកម៉ែបងប្អូនដែលចូលរួមគាំទ្រសមត្ថកុច្ចយើងខ្ញុំ ដោយសេចក្ដីគោព។

អត្ថបទដែលជាប់ទាក់ទង
Open

Close