លោក សុខ លាង សម្រេចប្តឹង ប៉ូលិស ហើយ ករណី លោក ស សុជាតិ ទិញ ខ្សាច់ថ្ម ជាង ១០០ឡាន មិនអោយលុយ!

ភ្នំពេញ៖ រឿងទិញខ្សាច់ថ្ម មិនទូទាត់ប្រាក់ ជាង១ម៉ឺនដុល្លារ លោក សុខ លាង សម្រេចប្តឹង ប៉ូលិស ហើយ។

យោងតាម ពាក្យបណ្តឹង ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចូលទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដូចខាងក្រោម៖

លោក សុខ លាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៦១ ផ្លូវA ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្តឹង ឈ្មោះ ស សុជាតិ ភេទ ប្រុស ជនជាតិខ្មែរ មូលហេតុ : កម្មង់ទិញខ្សាច់ថ្ម ១៦១ ឡាន គិតជាប្រាក់ ១០៦៨៧ ដុល្លារ។

លោក សុខ លាង បញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១១ ខែកញ្ញា ២០១៥ ឈ្មោះ ស សុជាតិ បានបញ្ជាទិញ ខ្សាច់ថ្ម ១៦១ ឡាន គិតជាប្រាក់ ១០៦៨៧ ដុល្លារ មិនព្រមទូទាត់ប្រាក់ ព្រមទាំងបានគេចខ្លួនបាត់តែម្តង ទើបសម្រេចដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ច ជួយចាត់វិធានការផ្លូវច្បាប់។

ជុំវិញ ករណី ខាងលើ អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រាងរាល់ម៉ោងធ្វើការ។


អត្ថបទដែលជាប់ទាក់ទង
Open

Close