តើ គេយកប្រអប់ ពណ៌ផ្កាឈូក រូបខ្លាឃ្មុំ សំរាប់ដាក់អ្វី?

ករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២ និង១០នាទី នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បញ្ជាក់ថា

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២ និង១៥នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីហិង្សាមួយកើតឡើងនៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២ក្រុម​ (ក្រុមទី១​ មាន​គ្នា ០២នាក់ និងក្រុមទី២​ មានគ្នា​ ៦នាក់)​ ព្រមទាំងវត្ថុតាងមួយចំនួន​ យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

សម្ភារដកហូតបានរួមមាន កាំបិតផ្គាក់ចំនួន ០១ (ដងឈើ) ដាវដែក ចំនួន ០១ ម៉ូតូ ១គ្រឿង ម៉ាក Honda Dream សេរី២០២០ ពណ៌ក្រហម គ្មានផ្លាកលេខ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

តាមការសួរនាំ​បានឲ្យដឹងថា ករណីនេះ ឈ្មោះ សៀន សុខជា និងឈ្មោះ ផល សាវី បាននាំគ្នាជិះម៉ូតូទៅលេងនៅភូមិថ្មី ។

ពេលទៅដល់ឈ្មោះ សៀន សុខជា បានរោទិ៍សម្លេងម៉ូតូខ្លាំងៗ ។ ឈ្មោះ អ៊ីហ្គេត (បក្ខពួកក្រុមទី២) ដែលមានគ្នា​ ៤នាក់ បានស្រែកឌឺដងដាក់ឈ្មោះ សៀន សុខជា ដោយឈរកាន់កាំបិតបុ័ងតោ ឈ្មោះ សៀន សុខជា ក៏ជិះម៉ូតូឆ្ពោះទៅផ្សារភូមិថ្មី ។ បានមួយសន្ទុះឈ្មោះ អ៊ីហ្គេត ជិះម៉ូតូចេញពីទីតាំងដែលឈរមកផ្សារភូមិថ្មីដែរស្របពេលឈ្មោះ សៀន សុខជា ត្រឡប់មកវិញ ឃើញជិះម្នាក់ឯងក៏បានជិះប្រដេញ ។ ឈ្មោះ អ៊ីហ្គេត ក៏ត្រឡប់មកគោលដៅដែលខ្លួនឈរ​ រួចផ្ដួលម៉ូតូ ស្រែកឲ្យបក្ខពួកជួយ ឈ្មោះ សៀន សុខជា និងឈ្មោះ ផល សាវី ក៏ចុះពីលើម៉ូតូ ស្ទុះទៅវាយឈ្មោះ អ៊ីហ្គេត ។ ឈ្មោះ ម៉ម សាមិត្ត ,ឈ្មោះ ប៊ុនថាវ លិលិ ,ឈ្មោះ ហ៊ឹម សាល ឈ្មោះ ខន តុលា ឈ្មោះ សៅសុខ មករាណារ៉ុង ,ឈ្មោះ ចេង ពិសិដ្ឋ ,ឈ្មោះ ត្រប់ និងឈ្មោះ ងោល ដែលឈនៅទីនោះ ស្ទុះទៅវាយឈ្មោះ សៀន សុខជា និងឈ្មោះ ផល សាវី ។ បន្ទាប់មកឈ្មោះ អ៊ីហ្គេត និងឈ្មោះ ម៉ម សាមិត្ត បានរត់ទៅយកកាំបិតផ្គាក់ និងដាវ ដែលលាក់នៅបង្គោលភ្លើង ដេញកាប់ទៅឈ្មោះ សៀន សុខជា និងឈ្មោះ ផល សាវី ប៉ុន្តែកាប់មិនត្រូវ ទើបឈ្មោះ អ៊ីហ្គេត ,ឈ្មោះ ម៉ម សាមិត្ត ,ឈ្មោះ ត្រប់ និងឈ្មោះ ងោល កាប់បំផ្លាញម៉ូតូវិញ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង​ ០៨នាក់​ រួមនឹងវត្ថុតាង​ សមត្ថកិច្ច​ កំពុងឃាត់ខ្លួន​ និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដេីម្បីសាកសួរ​ និងបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close