រថយន្ត បុកម៉ូតូ គេចខ្លួនបាត់ ក្នុងក្រុងដូនកែវ ផ្ទុះការជជែកវែកញែក លើបណ្តាញសង្គម ពេលនេះ បានព្រមព្រៀងគ្នា បញ្ចប់រឿង!

ខេត្តតាកែវ៖ អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន​ក៏ដូចជា អង្គភាពសារព័ត៌មានទាំងអស់ ដែលបាន​ចេញ​ផ្សាយពាក់ព័ន្ធ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូ កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២៤ វេលាម៉ោង២២ និង៤៩នាទី តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ៧៧/៧៨ ស្ថិតនៅក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រវាងរថយន្ត និងម៉ូតូ ទិសដៅស្របគ្នា (ពីជើងទៅត្បូង)។

របាយការណ៍ សមត្ថកិច្ច បញ្ជាក់ថា មានរថយន្ត ១គ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏បានបើករថយន្តវ៉ាជែងរថយន្ត០១គ្រឿង (ផ្នែកខាងស្ដាំ) ជ្រុលទៅបុក និងម៉ូតូ០១គ្រឿងដែលកំពុងបើកបរ ក្នុងទិសដៅស្របគ្នាពីខាងក្រោយពេញទំហឹងដួលនៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចខ្លួនទៅទិសខាងត្បូង បាត់។

ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1CF-6063 បើកបរដោយឈ្មោះ ឈុំ តូយ៉ូតា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតភូមិព្រៃប្រើស ឃុំស្វាយតាយៀន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង (គ្មានមួកសុវត្ថិភាព រងរបួសស្រាល) អ្នករួមដំណើរទី១/ ឈ្មោះ ណៃ ស៊ីយ៉ិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតភូមិព្រៃប្រើស ឃុំស្វាយតាយៀន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង (គ្មានមួកសុវត្ថិភាព រងរបួសធ្ងន់) និងអ្នករួមដំណើរទី២/ ឈ្មោះ យ៉ុង ស៊ីដុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតភូមិព្រៃប្រើស ឃុំស្វាយតាយៀន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង (គ្មានមួកសុវត្ថិភាព រងរបួសស្រាល)។

ជាលទ្ធផល នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១ និង២០នាទី ទាំង០២ភាគី (ជនរងគ្រោះទាំង០៣នាក់ និងតំណាងអ្នកបើកបររថយន្ត) បានឯកភាពព្រមព្រៀងគ្នាមកបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ (សូមបញ្ជាក់ថា:ដោយស្ថានភាពរបួសស្រាល ទើបជនរងគ្រោះទាំង០៣នាក់ខាងលើ បានមកបញ្ចប់រឿងដោយផ្ទាល់ខ្លួន និងបានទទួលយកសំណងថ្លៃព្យាបាលជំងឺនិងថ្លៃជួសជុលម៉ូតូ ដោយពុំប្តឹងផ្តល់គ្នាឡើយ)។

អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សូម​ធ្វើការ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​មេត្តា​ជួយ​សហការ ឬ​ ផ្ដល់​ជា​ព័ត៌មាន​មក​សមត្ថកិច្ច​សមត្ថកិច្ច​គ្រប់​ពេលវេលាអំពីហេតុការណ៍ ឬ​ បទល្មើសផ្សេងៗ ដើម្បីសមត្ថកិច្ច​យេីង​បានចុះធ្វើការបង្ក្រាប និងស្រាវជ្រាវ​ឲ្យ​បានទាន់ពេលវេលានិងមានប្រសិទ្ធភាព និងសូមថ្លែងអំណរគុណចំពោះគេហទំព័រសារព័ត៌មានអនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គម​ Facebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ (តាមរយៈ Messenger , Comment) នៅលើ​គេហទំព័រ​Facebook Page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង (០៩៧ ៧៧៨ ០០៦២) របស់អធិការដ្ឋាន ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវ បង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង​ឆ្លេីយ​បំភ្លឺជូន​សាធារណជន​ បណ្តាសារព័ត៌មាន​ ចំពោះបញ្ហាអវិជ្ជមាន ​ដែល​កេីត​មាន​ឡើង​ក្នុង​មូលដ្ឋាន​ និងទទួលយកនូវ​មតិ​រិះគន់​ ក្នុងន័យ​ស្ថាបនា ជៀសវាងការរិះគន់ ឬ​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ ដែល​មិនពិត​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​បណ្ដា​សារព័ត៌មាន​ ដែល​មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ​ និង​បន្ត​ចូលរួម​ចំណែក​បម្រើផល​ប្រយោជន៍​ជូនប្រជាពលរដ្ឋ និងសង្គមជាតិ​។

អត្ថបទដែលជាប់ទាក់ទង
Open

Close