ការជីកគាស់ ឬការជីកលុង និងការចោះខួងផ្លូវថ្នល់ ដើម្បីតភ្ជាប់ជាមួយបណ្តាញលូ នៅត្រង់ចំនុចណាមួយ ត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់!

ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ការជីកគាស់ ឬការជីកលុង និងការចោះខួងផ្លូវថ្នល់ ដើម្បីតភ្ជាប់ជាមួយបណ្តាញលូ នៅត្រង់ចំនុចណាមួយ ត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។
យោងតាមច្បាប់ ស្ដីពីប្រព័ន្ធទឹកកង្វក់ មាត្រា៤៤ បានចែងថា ៖ ការជីកគាស់ ឬការជីកលុង និងការចោះខួងផ្លូវថ្នល់ ដើម្បីតភ្ជាប់ជាមួយបណ្តាញលូ នៅត្រង់ចំនុចណាមួយត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
– ចៀសវាងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធលូ ឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត
-ដោះស្រាយជាបន្ទាន់ចំពោះការរំខាននានា មុននឹងបន្តអនុវត្តការងារ
-តភ្ជាប់ជាមួយបណ្តាញលូឱ្យស្របតាមបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់និងសាកល្បងបង្ហូរ
ទឹកកខ្វក់ បន្ទាប់ពីការតភ្ជាប់ជាមួយបណ្តាញលូរួចរាល់
-សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ និងគោរពតាមការណែនាំរបស់ភ្នាក់ងារមានសមត្ថកិច្ចឬវិស្វករទទួលបន្ទុក
– រៀបចំទីតាំងឱ្យមានស្ថានភាពដូចដើមវិញឬល្អជាងស្ថានភាពដើម៕
អត្ថបទដែលជាប់ទាក់ទង
Open

Close