រដ្ឋបាលខេត្តសៀមរាប សូមប្រកាសព័ត៌មាន អំពីករណី ប៉ុនប៉ងមនុស្សឃាត ពីជនមិនស្គាល់អត្តសញ្ញាណ បានលប លួចបាញ់មួយគ្រាប់ ដោយប្រើប្រាស់អាវុធកែច្នៃ ទៅ លើ ឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ ជាអ្នកយកព័ត៌មាន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង០០នាទីយប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និង ធ្វើការ ឃាត់ខ្លួន ជន សង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពី ករណី ប៉ុនប៉ងឃាតមនុស្សឃាត ដោយចេតនា និង ទទួលបាន ចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។