កាសែតផ្សាយថា មានលួចបង្កប់លេងល្បែង ស៊ីសងខុសច្បាប់ ក្នុងផ្សារទំនើបស៊ីធីម៉ល តែរកពុំឃើញ!

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយមានលួចបង្កប់លេងល្បែងស៊ីសងខុសច្បាប់។

ក្រោយពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ច ពុំឃើញមានបង្កប់ល្បែងស៊ីសងខុសច្បាប់នោះទេ គឺទីតាំងខាងលើជាប្រភេទល្បែងកម្សាន្តរបស់កុមារតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close