PM ខេត្តកណ្តាល បង្ក្រាប ករណី រួមភេទ ជាមួយអនីតិជនអាយុក្រោមអាយុ ១៥ឆ្នាំ និងគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ នៅក្រុងសំពៅពូន

ខេត្តកណ្តាល៖  អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។

ក្រោយពីទទួលបានបណ្តឹងពីម្តាយជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថក្រុង ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំបទពិសោធន៏របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់ទើបយើងកំណត់បានមុខសញ្ញា ឃាត់បាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចលើផ្លូវជាតិលេខ ២១B ស្ថិតនៅ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

ជនរងគ្រោះ  ឈ្មោះ ច ណរ ភេទស្រី ១៥ឆ្នាំ (កើតឆ្នាំ២០០៩) ជនជាតិខ្មែរ ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ស កដ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើងរោងចក្រ មានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ (ឃាត់ខ្លួន)។

វត្ថុតាង និងសម្ភារៈចាប់យករួមមាន:
១/ ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LE -៨១១២។
២/ទូរស័ព្ទដៃម៉ាក IPHONE X ពណ៌ស ០១គ្រឿង។

មន្ត្រីអាវុធហត្ថ បញ្ជាក់ថា ជនសង្ស័យ និងជនរងគ្រោះបានស្គាល់គ្នាតាមរយៈ facebook ក្នុងអំឡុងខែតុលាឆ្នាំ២០២៣ ក្រោយមកបានស្រលាញ់សង្សារគ្នាលុះដល់ខែឆ្នាំវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យបានមកធ្វើការនៅក្រុមហ៊ុនជាមួយនិងជនរងគ្រោះ (ក្រោយមកឈប់ធ្វើការ) ពេលធ្វើការជាមួយគ្នាជនរងគ្រោះនិងជនសង្ស័យធ្លាប់បានរួមភេទជាមួយគ្នាចំនួន០៨លើកចាប់ខែមីនា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ។ ហើយពេលដែលខលវីដេអូតាម facebook ជាមួយជនរងគ្រោះម្ដងៗជនសង្ស័យតែងតែឲ្យជនរងគ្រោះស្រាតអាក្រាតកាយដើម្បីបង្ហាញឲ្យខ្លួលមើលហើយជនសង្ស័យតែងតែលួចថតជាវីដេអូទុកក្នុងទូរសព្ទជានិច្ច ពេលដែលនៅទំនាក់ទំនងជាសង្សារជាមួយគ្នាជនសង្ស័យតែងតែជេប្រមាថជនរងគ្រោះ រហូតដល់ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទ្រាំនិងទង្វើររបស់ជនសង្ស័យ លែងបានក៏សុំជនសង្ស័យបែកគ្នាតែជនសង្ស័យមិនព្រមបែក ហើយតែងតែខល និងឆាតតាមfaceebook គំរាមទាប្រាក់ពីជនរងគ្រោះជាច្រើនលើក ក្នុងមួយលើកៗចាប់ពី ១៥ដុល្លារទៅ ២០ដុល្លារ ពេលខ្លះឈានដល់ ១០០ដុល្លា ដោយគំរាមជនរងគ្រោះថាបើមិនឲ្យ និងបង្ហោះរូបភាពនិងវីដេអូដែលគេបានលួចថត។ ជនសង្ស័យបានលួចយកអាខោនfacebook របស់ជនរងគ្រោះហើយបានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះទៅអ្នកដែលស្គាល់ជនរងគ្រោះជាង១០នាក់រួចមកហើយថែមទាំងយករូបភាពជនរងគ្រោះដាក់ប្រូហ្វាល់តេឡេក្រាមដើម្បីលក់វិដេអូទៅឱ្យមនុស្សផ្សេងៗជាច្រើននាក់ទៀត។ លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនសង្ស័យបានគំរាមជនរងគ្រោះម្ដងទៀត ដោយទាប្រាក់ពីជនរងគ្រោះចំនួន ១៥០ដុល្លារ ដោយទ្រាំលែងបានជនរងគ្រោះក៏បានប្រាប់រឿងទាំងអស់ទៅម្តាយអោយដឹង ពេលនោះម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូនដើម្បីឲ្យជួយអន្តរាគមន៍។
ក្រោយទទួលពាក្យបណ្ដឹងរួច នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសំពៅពូន ក៏បានធ្វើការស្រាវជ្រាវ និងបានធ្វើការនាំខ្លួនជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យបានអនុវត្តតាមនីតិវិធីច្បាប់រួច។

លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល សូមផ្តាំផ្ញើ ផ្សព្វផ្សាយ ដល់ ឪពុកម្ដាយ អាណាព្យាបាល ទាំងអស់ សូមយកចិត្តទុកដាក់គ្រប់គ្រង តាមដានត្រួតពិនិត្យ កូនចៅ ពិសេសការប្រើប្រាស់បណ្ដាញសង្គម តាមទូរស័ព្ទ កុំឲ្យមានរឿងអាស្រូវដូចរឿងនេះ យឺតពេល !

អត្ថបទដែលជាប់ទាក់ទង
Open

Close