កុំចេះតែហ៊ាន! ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណី បើក លេងល្បែងស៊ីសងខុសច្បាប់ តាមអុីនធឺណេត និងប្រើប្រាស់គ្រឿងញៀន ត្រូវ PM ចាប់បញ្ជូនអោយតុលាការ សម្រេចទោស…!

កណ្តាល ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានសហការជាមួយកម្លាំងគណបញ្ជាការរ៊ឯកភាពក្រុងតាខ្មៅ ដឹកនាំដោយលោកអភិបាលរងក្រុងតាខ្មៅ ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(តាមអ៊ីនធឺណេត) មួយកន្លែង ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ បានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ស្រី ០១នាក់។ តាមចម្លើយសារភាពរបស់ជនសង្ស័យជាបុគ្គលិកបម្រើការងារនៅកន្លែងនោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់(ស្រី ០១នាក់) បន្តទៀតដែលជាម្ចាស់ទីតាំងបើកលែងល្បែងស៊ីសងខុសច្បាប់(តាមអ៊ីនធឺណេត) យកមកអង្គភាពកងរាជអាវុធហត្ថដើម្បីសាកសួរ។

វត្ថុតាងចាប់យករួមមាន: ម៉ាស៊ីនកុំព្យូទ័រ ចំនួន០៨គ្រឿង, តុដាក់កុំព្យូទ័រចំនួន០៤, កៅអីជ័រ០៤, ទូរស័ព្ទ០៣គ្រឿង, ដុំ WIFI ចំនួន០១, សៀវភៅកត់បញ្ជី ចំនួន០២ក្បាល និងប្រាក់រៀលមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close