កណ្តាល ៖ ដោយមានបទបញ្ជាពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពក្រុងតាខ្មៅ ដឹកនាំដោយលោកអភិបាលរងក្រុងតាខ្មៅ បន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ភេទប្រុស ពាក់ព័ន្ធ ការបង្ក្រាបទីតាំង បើកលេងល្បែងស៊ីសងខុសច្បាប់ (តាមអុីនធឺណេត) មួយកន្លែង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល យកមកអង្គភាពកងរាជអាវុធហត្ថដើម្បីសាកសួរ។
វត្ថុតាងចាប់យករួមមាន: ទូរស័ព្ទ ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។


