ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់យោធិន នៃកងរាជអាវុធហត្ថ ជ្រើសរើសថ្មី ឆ្នាំ២០២៤ !
សៀមរាប៖ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញជាអធិតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ឆ្នាំ២០២៤ បន្ទាប់ពីធ្វើការហ្វឹកហ្វឺនអស់រយៈពេលជាង ២ខែ បានបញ្ចប់ដោយលទ្ធផលគួជាទីមោទន។
នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោក-លោកស្រី នាយទាហាន នាយទាហានរងជាច្រើនរូប ព្រមទាំងលោកគ្រូឧទ្ទេសនាម និងសិក្ខាកាមជ្រើសរើសថ្មី នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៤ ទាំងអស់ផងដែរ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ ដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដែលបានធ្វើការប្តេជ្ញាចិត្ត ហ្វឹកហ្វឺន យកចិត្តទុកដាក់រៀនសូត្រ ទាំងថ្ងៃ ទាំងយប់ ដោយសេចក្តីអំណត់អត់ធ្មត់ព្យាយាមខ្ពស់ ដើម្បីក្លាយជាអាវុធហត្ថដ៏ល្អនាពេលអនាគត៕







