ចុះបិទ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ឯកជនខុសច្បាប់ បន្ទប់ថែទាំ ជំងឺ មាត់ធ្មេញ២កន្លែង នៅក្រុងព្រះវិហារ
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ តាមការណែនាំពីឯកឧត្តម វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចាត់អោយលោកវេជ្ជបណ្ឌិត ស៊ុម សុីញ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ដឹកក្រុមការងារសេវាឯកជនមន្ទីរសុខាភិបាល និងសហការជាមួយរដ្ឋបាលក្រុងព្រះវិហារ ប៉ុស្ត៍នគបាលសង្កាត់កំពង់ប្រណាក ក្រុមប្រឹក្សាសង្កាត់ ប្រធានច្រកចេញចូលក្រុងព្រះវិហារ បានចុះបិទ
អ្នកប្រកប វិជ្ជាជីវៈសុខាភិបាល ឯកជនខុសច្បាប់ បន្ទប់ថែទាំជំ ងឺមាត់ ធ្មេញ ២កន្លែងនៅក្រុងព្រះវិហារ។










