អភិបាលខេត្តស្ទឹងត្រែង យកឱកាស ជួសជុលស្ពាន ចែកក្រម៉ា ដល់ប្រជាពលរដ្ឋ

ស្ទឹងត្រែង៖ នាល្ងាចថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យជាក់ស្តែង ស្ពានអូរល្វា ចំនុចភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ក្រោយជួសជុលឡើងវិញរួចរាល់ជាស្ថាពរ ១០០ ភាគរយ ។

ក្នុងឱកាសចុះត្រួតពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោក លី មីណា អភិបាលស្រុកបូរីអូរស្វាយសែនជ័យ ប្រធានក្រុមប្រឹក្សាស្រុក និង មានប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

តាមការឱ្យដឹងពីលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ៖ ស្ពានមួយកន្លែងត្រូវបាន ទឹកហូរច្រោះ បាក់ស្រុត ដោយសារទឹកជំនន់ទឹកភ្លៀង ។ ក្រោយពីក្រុមបច្ចេកទេសក្រសួងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជន បានចុះទៅពិនិត្យវាយតំលៃ ស្ពានអូរល្វា ដែលមានប្រវែង៥៥ម៉ែត្រ ទទឹង៣,៥ម៉ែត្រ និង លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានណែនាំឱ្យក្រុមការងារ នៃមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុល រួចមក មកដល់ ស្ពានអូរល្វា ត្រូវបានស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ ១០០ ភាគរយ ហើយ ដែលអាចឲ្យប្រជាពលរដ្ឋអាច អាស្រ័យផល និង ដឹកជញ្ជូន កសិផល បានស្ពានបាន ។

ក្នុងនោះលោក ព្រំ ចាន់ថា គូសបញ្ជាក់ថា ៖ ស្ពានមួយកន្លែងនេះឆ្លងកាត់ភ្ជាប់ពីភូមិអូររុន និងភូមិ វឺន សៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាន នេះ ចំនួន ២០៧គ្រួសារ ប្រជាជនប្រមាណជា ១០០០នាក់ផងដែរ។

ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យស្ពាន លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសំណូមពរដល់ប្រជាពលរដ្ឋដែល រស់នៅតាមបណ្ដោយផ្លូវនេះ និង អាស្រ័យផល លើស្ពាន នេះ ត្រូវចេះថែរក្សា សមិទ្ធផលនានាទាំងអស់នេះបានគង់វង្ស និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរបានយូរអង្វែង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តល់ជូននូវ ក្រម៉ា ដល់ប្រជាពលរដ្ឋ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close