ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤) !
សៀមរាប ៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតអ្នកឧកញ៉ា សៀង ណាំ សមាជិកព្រឹទ្ធសភា និងជាតំណាំងរាស្ត្រមណ្ឌលខេត្តសៀមរាប នៅក្នុងបរិវេណមន្ទីរគណបក្សប្រជាជនខេត្តសៀមរាប។








