មានជនខិលខូចបង្កើតគណនី TikTok ក្លែងក្លាយដោយប្រើប្រាស់រូប និងឈ្មោះរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា កន្លងទៅនេះមានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ អគ្គបញ្ជាការដ្ឋាន (@vongpisen) Tik Tok ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត។
ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន សូមបដិសេធទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយរបស់គណនី TikTok ខាងលើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល និងស្នើឲ្យម្ចាស់គណនីក្លែងក្លាយខាងលើបញ្ឈប់ជាបន្ទាន់។ ក្នុងករណីមិនបញ្ឈប់សកម្មភាពទាំងនោះទេ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា គណនីបណ្តាញសង្គមផ្លូវការរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មានដូចខាងក្រោម៖
ទី១៖ Facebook page៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (មានសញ្ញាធីកខៀវ)
*ទី២៖ Telegram៖ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News
ទី៣៖ Cool App៖ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News
*ទី៤៖ Website៖ https://cic.mil.kh
ទី៥៖ App Store៖ CIC News
ទី៦៖ Play Store៖ CIC News៕
អត្ថបទដែលជាប់ទាក់ទង
Open

Close