ច្បាស់ហើយ រឿងសាលាដំបូងខេត្តសៀមរាប ចេញដីកា បង្គាប់ ឲ្យចាប់ខ្លួន មន្ត្រី នគរបាលខេត្តសៀមរាប មួយរូប…!

ខេត្តសៀមរាប៖ ប្រតិកម្ម​រហ័ស ស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងជាពិសេសបណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ លោក ជុំ វាសនា ជាអតីតមន្រ្តីនគរបាលខេត្តសៀមរាប ដែលត្រូវបានក្រសួងមហាផ្ទៃ ប្រកាសដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា បច្ចុប្បន្នមិនមែនជាមន្ត្រីនគរបាលជាតិទេ កុំភ័ន្តច្រឡំនាំអោយប៉ះពាល់ដល់កិត្តិយសនគរបាលជាតិ។

អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានតាមបណ្តាញទំនាក់ទំនងសង្គម និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close