ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយទទួលបានការអនុញ្ញាតរបស់ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូនលោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំពិភាក្សាសម្របសម្រួលលើកករណីបណ្តឹងរបស់ លោក ស៊ឹម សុភាព ប្តឹងឈ្មោះ ចេង គន្ធា និងប្តីឈ្មោះ មឿន កុសល ពាក់ព័ន្ធ ករណីទប់ស្កាត់ ការសាងសងលើទីតាំងដីជាប់ព្រំ ដែលមានទីតាំងស្ថិតនៅ ផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង) ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពី
-លោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌឫស្សីកែវ
-លោក ផាន់ តុលា ប្រធានការិ.នីតិកម្មខណ្ឌ
-លោក ពៅ ច័ន្ទគុណផល អនុប្រធានការិ.នីតិកម្មខណ្ឌ
-លោក ខេន ប៊ុនឈឿង អនុប្រធានការិ.នីតិកម្មខណ្ឌ
-លោក អ៊ុំ គឿន អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ
-លោក សៅ សំអាត សមាជិកក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី១
-លោក សៅ ចាន់ណា អនុប្រធានភូមិចុងខ្សាច់
-និងភាគីពាក់ព័ន្ធ។
ជាលទ្ធផល ៖ ក្រោយបានធ្វេីការសម្របសម្រួល ភាគីទាំងពីរបានឯកភាពគ្នាសះជាបញ្ចប់ជម្លោះ។