ហួសថ្លែងហើយ! សិស្សសាលាប្រុសស្រី ១៣នាក់ ជួបជុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក ក្នុងទីតាំងលក់កាហ្វេ ឈ្មោះ ImmortaL Cafe

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បញ្ជា លោក ទៀវ សំអឿន និង លោក ឈាង វុទ្ធី ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះពិនិត្យទីតាំងលក់កាហ្វេ ឈ្មោះ ImmortaL Cafe ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ188E1 ផ្លូវ146z ភូមិ៥ សង្កាត់ទឹកល្អក់ទី២។

ជាក់ស្ដែង កម្លាំងបានពិនិត្យឃើញមានសិស្សសាលាចំនួន ១៣ នាក់ (ស្រី ០៥ នាក់) កំពុងជួបជុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក។ កម្លាំងចំរុះបាននាំយកសិស្សទាំង ១៣ នាក់នោះ មកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើតេស្តទឹកនោមរកសារធាតុញៀន (លទ្ធផលពុំមានទាំង ១៣ នាក់) រួចធ្វើកំណត់ហេតុអប់រំអោយឪពុកម្តាយមកធានាយកទៅផ្ទះវិញ។ រីឯម្ចាស់ហាងកាហ្វេ ឈ្មោះ ខុន ពុទ្ធារិទ្ធ បាននាំមកសាលាសង្កាត់ ដើម្បីធ្វើកំណត់ហេតុណែនាំ និងបិទអាជីវកម្មទាំងស្រុងតែម្ដង។

អត្ថបទដែលជាប់ទាក់ទង
Open

Close