លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញជាអធិបតីភាព ពិធីបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មីឆ្នាំ២០២៤

កំពង់ធំ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ពិធីបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មីឆ្នាំ២០២៤ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពមានការអញ្ជើញចូលរួមពីលោក លោកស្រីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមូលដ្ឋានក្រុង.ស្រុក និងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងយោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មីដែលជាសិក្ខាកាម ។

ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានកោតសរសើរដល់គ្រូយោធាចារ្យគ្រូបង្គោល គ្រូបង្វឹក តែងតែយកចិត្តទុកដាក់ខំប្រឹងហ្វឹកហាត់ បង្ហាត់បង្រៀននិង បានឧបត្ថមថវិកាដល់គ្រូឧទេ្ទសនាមចំនួនទាំងអស់ក្នុងមួយនាក់ ២០០,០០០៛ ដោយឡែកគ្រូឧទ្ទេសនាមមកពីមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ក្នុងមួយនាក់ថវិកា ៤០០,០០០៛ ដែលខំប្រឹងមិនខ្លាចនឿយហត់ ដើម្បីឲ្យយោធិន មានចំណេះចេះចាំគ្រប់មុខវិជ្ជា ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បន្តទៀតថាកាគោរពវិន័យ គោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពកងរាជអាវុធហត្ថ គីជារឿងល្អដែលយោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី គោរពវិន័យបានល្អនាពេលកន្លងមក និងចេះសាមគ្គីភាពគ្នាល្អ ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ តែងតែយកទុកដាក់ជានិច្ច ក្នុងការស្នាក់នៅ ហូបចុករបស់គ្រូយោធាចារ្យគ្រូហ្វឹកហ្វឺនក៏ដូចជាយោធិនថ្មីដែលជាសិក្ខាកាមផងដែរ ។

ជាពិសេសលោកឧត្តមសេនីយ៍ បានផ្ដាំផ្ញើ និងជូនពរដល់ប្អូនៗជាយោធិនជ្រើសរើសថ្មី ក្នុងការហ្វឹកហាត់ទទួលជោគជ័យ ទទួលបានបានចំណេះជំនាញ និងមានសុខភាពល្អ សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ហ្វឹកហាត់បន្តនៅមជ្ឈមណ្ឌលភ្នំជំសែនរីករាយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close