ខេត្តកោះកុង ៖ នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៣ និង០០នាទី
លោក ប៉ែន ប៊ុនឈួយ និង លោកស្រី រិន គន្ធា អភិបាលរងស្រុក បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ កម្លាំងនគរបាលស្រុក និងកងកម្លាំងអាវុធហត្ថស្រុក ចុះពិនិត្យជាក់ស្ដែងការសាង សង់សំណង់លើដី ឯកជនមួយកន្លែង របស់ឈ្មោះ សុខ វិន បានសាងសង់រំលោភខិតចូលព្រំដីរបស់ឈ្មោះ អ៉ីវ ទង់កាំង ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជាលទ្ធផល លោក ប៉ែន ប៊ុនឈួយ ជាប្រធានក្រុមការងារ បានណែនាំអោយជំនាញភូមិបាលស្រុកវាស់វែងជាក់ស្ដែង គូសថ្នាំ ក្រហមទៅលើចំណុចព្រំដែលបានវាស់វែង ដោយម៉ាស៊ីនភូមិ បាល និងធ្វើការដោតបង្គោលទុកចំណាំតែភាគីខាងលោក សុខ វិន ជាប្រពន្ធ និងកូនៗមិនព្រមអោយដាំបង្គោលព្រំនោះ ហើយសំណូមសប្ដាហ៍ក្រោយ និងចូលមកដោះស្រាយនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។










