អាហារដ្ឋាន TUBE COFEE មិនចូលរួមសហការផ្តិតមេដៃលេីកំណត់ហេតុ ខណៈ អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ចាត់ លោក សុឹម សុផង់ ដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វេីកំណត់ហេតុណែនាំដល់ម្ចាស់អាជីវកម្មលក់ការហ្វេ នៅផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី១ បានចំនួន៥ទីតាំង (ក្នុងនោះមួយទីតាំងមិនសហការចូលរួមផ្តិតមេដៃ)។
រួមមាន
១/ អាហារដ្ឋាន KOI Th´e
២/ អាហារដ្ឋាន Anele Hai
៣/ អាហារដ្ឋាន G´e G´e Kitchen
៤/ អាហារដ្ឋាន Bingo ICE Craem & TEA
៥/ អាហារដ្ឋាន TUBE COFEE (មិនចូលរួមសហការផ្តិតមេដៃលេីកំណត់ហេតុ)
ក្រុមការងារបានណែនាំដូចខាងក្រោម ៖
១/ មិនអនុញ្ញាអោយប្រកបអាជីវកម្មលក់ដូរ និងចតយានយន្តគ្រប់ប្រភេទនៅលេីចិញ្ចេីមផ្លូវនិងទ្រូងផ្លូវជាដាច់ខាត។
២/ ម្ចាស់អាជីវកម្មគ្រប់ប្រភេទត្រូវប្រកបអាជីវកម្មលក់ដូរ និងចតយានយន្តនៅក្នុងទីតាំងកម្មសិទ្ធរបស់ខ្លួន។
៣/ ក្នុងករណីមិនអនុវត្តតាមការណែនាំអាជ្ញាធរនិងមានវិធានការរដ្ឋបាលដោយធ្វេីការដកហូតយកមករក្សាទុកដោយមិនទទួលខុសត្រូវលេីការខូចខាតនិងបាត់បង់សម្ភារៈបងប្អូនឡេីយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close