លោក សំ សារ៉ាវុធ អញ្ជើញជាអធិបតីភាពក្នុងវគ្គចាប់យកឌីជីថល ស្តីពី “បរិវត្តកម្មឌីជីថលសហគ្រាសសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ជំនាន់ទី១
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌ បានអញ្ជើញជាអធិបតីភាពក្នុងវគ្គចាប់យកឌីជីថល ស្តីពី “បរិវត្តកម្មឌីជីថលសហគ្រាសសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ជំនាន់ទី១ ដោយមានការអញ្ជើញចូលរួមរបស់លោកស្រី ហ៊ុយ ចន្ថារី ប្រធានគម្រោង និងជាមន្រ្ដីនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល សហគ្រាសនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារ, លោក លោកស្រី តំណាងសង្កាត់ទាំង០៧, លោក លោកស្រី តំណាងផ្សាររដ្ឋទាំង៣ ផ្សារឯកជន ផ្សារវិនិយោគ និងផ្សារសហគមន៍, លោក លោកស្រី ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានសរុបចំនួន ១៤៥នាក់។













