ភ្នំពេញ៖ នាយប់ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះ ចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំនៅតាមតំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រ ភូមិផ្សារតូច ឋិតក្នុងសង្កាត់ទួលសង្កែទី១ និងតំបន់មួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ។
លោកអភិបាល បានមានប្រសាសន៍លើកឡើងថា ការចុះធ្វើរដ្ឋបាលនាពេលនេះគឺ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ និងទប់ស្កាត់បទល្មើស ចោរកម្មផ្សេងៗដែលអាចកើតមានឡើង ជាពិសេសអោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ផងដែរ៕