រដ្ឋមន្ដ្រីក្រសួងធនធានទឹក ផ្ញើសារ អបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក្នុងឱកាស សម្ដេចធិបតីទទួលបានពានរង្វាន់សតវត្សរ៍អាស៊ី ICAPP (ICAPP Asean Century Award)

ភ្នំពេញ៖ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប ព្រមទាំងមន្ដ្រីរាជការទាំងអស់ សូមអបអរសាទរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចធិបតីទទួលបានពានរង្វាន់សតវត្សរ៍អាស៊ី ICAPP (ICAPP Asean Century Award)។

សូមគោរពជូនពរសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំជាតិមាតុភូមិឱ្យមានវឌ្ឍនភាពកាន់តែប្រសើរ និងទទួលបានជោគជ័យបន្ថែមទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close