ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារនាំយកអំណោយ ជាថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០៛ (មួយលានរៀល) ចុះសួរសុខទុក្ខ និងចូលរួមរំលែកក្នុងការចំណាយរបស់ លោកអនុសេនីយ៍ឯក សរ សាកាន ជំនួយការអាវុធហត្ថខណ្ឌ ដែលមានជំងឺលើសសំពាធឈាម ទឹកនោមផ្អែម តម្រងនោម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា។

អត្ថបទដែលជាប់ទាក់ទង
Open

Close