កំពង់ស្ពឺ៖ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចខេត្តកំពង់ស្ពឺថា នៅទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ 92+700 ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត ០គ្រឿង ម៉ាក Lexus RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីកបរមកពីទិសខាងកើតទៅទិសខាងលិចក្នុងគន្លងផ្លូវធម្មតា (ពីភ្នំពេញទៅព្រះសីហនុ) មកដល់ចំណុចខាងលើមានការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាកចូលគន្លងវ៉ាជែង ហើយក៏ត្រូវរថយន្ត១គ្រឿង FORD RANGER ពណ៌ស ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ2BY-3110 បេីកបរដោយឈ្មោះ លុក ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្នោតជ្រុំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ NOG CHEE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ Lexus ចំហៀងខាងឆ្វេងផ្នែកខាងក្រោយ ដែលកំពុងបើកបរស្របទិសគ្នា។
ក្នុងហេតុការណ៍ខាងលេីបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស ស្លាប់ម្នាក់ ប្រុស ឈ្មោះ (ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ)។
រថយន្តទាំងទាំង២គ្រឿងរកការខូចខាត បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ បានជួយអន្ដរាគមន៍សម្រួលយកវត្ថុតាងទាំង២គ្រឿង មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីបន្ដនីតិវិធី៕