​អភិបាលខេត្តកណ្តាល ​ណែនាំ​ដល់​មន្ទីរអង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​ពិនិត្យឡើងវិញ នូវ​ប្រព័ន្ធ​លូបង្ហូររំដោះ​ទឹក​តាម​មូលដ្ឋាន និងត្រូវរៀបចំគម្របលូអោយតាមស្តង់ដាបច្ចេកទេស និងមានសោភ័ណ្ឌភាព ដើម្បីទប់ស្កាត់ការរាំងស្ទះប្រព័ន្ធបង្ហូរទឹកក្នុងក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្ដារ ប្រព័ន្ធលូរំដោះទឹក លើបណ្ដោយផ្លូវលេខ២០១ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បី​រកដំណោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ទីរអង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​ពិនិត្យឡើងវិញ នូវ​ប្រព័ន្ធ​លូបង្ហូររំដោះ​ទឹក​តាម​មូលដ្ឋាន និងត្រូវរៀបចំគម្របលូអោយតាមស្តង់ដាបច្ចេកទេស និងមានសោភ័ណ្ឌភាព ដើម្បីទប់ស្កាត់ការរាំងស្ទះប្រព័ន្ធបង្ហូរទឹកក្នុងក្រុងតាខ្មៅ ហើយបញ្ហាប្រព័ន្ធលូដោះទឹក គឺជាបញ្ហាសំខាន់ ក្នុងការបញ្ចៀសការស្ទះប្រព័ន្ធបង្ហូរទឹក ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។

អត្ថបទដែលជាប់ទាក់ទង
Open

Close