ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ០៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន!

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ០៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន ក្នុងនោះរួមមាន ៖ ១. លោកអនុសេនីយ៍ឯក ថាវ សុធា ជំនួយការ ការិយាល័យផែនការហ្វឹកហ្វឺន, ២. លោកអនុសេនីយ៍ទោ ធន តារាវ័ន្ទ ជំនួយការ ការិយាល័យបំពាក់ និងបរិក្ខារ, ៣. លោកនាយចំណង សេង វណ្ណដា ជំនួយការ ការិយាល័យប្រតិបត្តិការ បច្ចេកវិទ្យា នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ ឧបត្ថម្ភជូនក្នុងម្នាក់ៗទទួលបាន ៖ ភេសជ្ជៈចម្រុះ ០៣កេស រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ

អត្ថបទដែលជាប់ទាក់ទង
Open

Close