គោលនយោបាយជាតិស្ដីពី ស្ថាបត្យកម្មកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យគោលគឺ អត្តសញ្ញាណជាតិ កិត្យានុភាពជាតិ ឆ្ពោះទៅស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា និងសម្រេចចក្ខុវិស័យស្ថាបត្យកម្មឌីជីថលឆ្នាំ២០៣០-២០៥០ ឱ្យទទួលបានជោគជ័យ

ភ្នំពេញ៖  គណៈស្ថាបត្យករកម្ពុជា នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគោលនយោបាយជាតិស្ដីពី ស្ថាបត្យកម្មកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យគោលគឺ អត្តសញ្ញាណជាតិ កិត្យានុភាពជាតិ ឆ្ពោះទៅស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា និងសម្រេចចក្ខុវិស័យស្ថាបត្យកម្មឌីជីថលឆ្នាំ២០៣០-២០៥០ ឱ្យទទួលបានជោគជ័យ។

សូមគូសបញ្ជាក់ថា គណៈស្ថាបត្យករកម្ពុជាបានរៀបចំគោលនយោបាយជាតិស្ដីពីស្ថាបត្យកម្មកម្ពុជា ដែលមានចំនួន ៦ ផែនការយុទ្ធសាស្ដ្រ រួមមាន៖

១. ការគ្រប់គ្រង និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈវិស័យស្ថាបត្យកម្ម
២. ជំរុញការស្រាវជ្រាវ នវានុវត្ដន៍ និងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម
៣. ពង្រឹងគុណភាពអប់រំ ដើម្បីទទួលបានជំនឿទុកចិត្ត
៤. ជំរុញការផ្សព្វផ្សាយសាធារណៈពីរបកគំហើញថ្មីៗ នៃវិស័យស្ថាបត្យកម្ម
៥. ការលើកកម្ពស់ការយល់ដឹងពីតម្លៃវប្បធម៌សំណង់បេតិកភណ្ឌ
៦. ការធ្វើសមាហរណកម្មវិស័យស្ថាបត្យកម្មចូលក្នុងសហគមន៍អាស៊ាន និងពិភពលោក។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

អត្ថបទដែលជាប់ទាក់ទង
Open

Close