អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅគោលនយោបាយអាទិភាព ២ចំណុច

ភ្នំពេញ៖ អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅគោលនយោបាយអាទិភាព ២ចំណុច ក្នុងចំណោមទិសដៅអាទិភាពគោលនយោបាយទាំង ១៥ចំណុច របស់ក្រសួង សម្រាប់នីតិកាលទី៧ ដែលជាការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច។
ចំពោះការងារអាទិភាព នៃការងារលំនៅឋាន របស់ អគ្គនាយកដ្ឋាន លំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ ដែលរួមមាន៖
– លំនៅឋានជាទ្រនំសុភមង្គល (House of Happiness)៖ គឺផ្តោតទៅលើការរៀបចំផ្ទះដោយគិតគូរដល់មនុស្សចាស់ (ឪពុកមា្តយ គ្រួសារ) សុខមាលភាពផ្លូវចិត្ត ទំនាក់ទំនងរវាងឪពុកមា្តយ និងកូន ការរស់នៅជួបជុំគ្រួសារក្រោមដំបូលផ្ទះតែមួយ តាមទំនៀមទំលាប់ខ្មែរ និងបំណិនជីវិត។
– ភូមិឋានក្សេមក្សាន្ត (Village of Peacefulness)៖ ការពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ភាពស៊ីវីល័យ (ប្រជាជនដែលស្គាល់ពីខ្លួនឯង និងប្រកបដោយបញ្ញាវន្តភាព ស្គាល់ពីពិភពលោក មិនរើសអើង)។
– បុរីជនបទ (Rural Community/Rural Borei)៖ ការគិតគូរពីកញ្ចប់ហេដ្ឋារចនាសម្ព័ន្ធ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) ផែនការគ្រប់គ្រង និងការកំណត់ការប្រើប្រាស់ដី និងការបង្កើនតម្លៃសេដ្ឋកិច្ច។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
អត្ថបទដែលជាប់ទាក់ទង
Open

Close