ត្រីងៀតឆ្លៀតពង…ខេត្តកែប ថ្ងៃមុនល្បីបាយឆា ១ចាន ៦ម៉ឺនរៀល ថ្ងៃបុណ្យអុំទូក ល្បីយាយ ទារលុយថ្លៃ ចំណតសាធារណៈ ២ម៉ឺន រៀលទៅ៤ម៉ឺនរៀល …បំភ្លឺ!
រដ្ឋបាលក្រុងកែប សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា បន្ទាប់ពីបានទទួលព័ត៌មានពីគណនី ហ្វេសប៊ុកឈ្មោះ Reth Mony បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលមានចំណងជើងថា ត្រីងៀតឆ្លៀតពង…ខេត្ត កែប ថ្ងៃមុនល្បីបាយឆា១ចាន៦ម៉ឺនរៀលថ្ងៃបុណ្យអុំទូកល្បីយាយនេះទារលុយថ្លៃចំណតសាធារណៈ ២ម៉ឺន រៀលទៅ៤ម៉ឺនរៀល ឲ្យតែអ្នកណាមកចតឈប់ក្រាលកន្ទេលខ្លួនឯងទទួលទានបាយនៅក្រោមដើមឈើ ឬនៅ តាមចិញ្ចើមផ្លូវគឺគាត់ទារលុយពីគេហើយ ។
ពាក់ព័ន្ធករណីការផ្សព្វផ្សាយព័ត៌មានខាងលើនេះ រដ្ឋបាលក្រុងកែប បានសហការជាមួយកំលាំងជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តកែប បានចុះសាកសួរព័ត៌មាន ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ជាមួយអាជីវករ ឈ្មោះ ភូ សុខុម ភេទស្រី ដែលមានជម្លោះពាក្យសម្តីជាមួយភ្ញៀវទេសចរណ៍ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ។ ចំពោះករណីនេះ រដ្ឋបាលក្រុង នឹងបន្តតាមដានអប់រំណែនាំបន្ថែមទៀតដល់បងប្អូន អាជីវករមួយចំនួនតូច ដែលមិនទាន់បានផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទល្អៗសម្រាប់បដិសណ្ឋារកិច្ចជូនភ្ញៀវ ទេសចរណ៍ ។
ដើម្បីលើកកម្ពស់សុជីវធម៌ សីលធម៌ដ៏ផូរផង់របស់ប្រជាជនខ្មែរ រដ្ឋបាលក្រុងកែប ស្នើសុំយ៉ាងទទូចដល់ សាធារណជន ដែលមកសម្រាកកំសាន្តនៅក្នុងភូមិសាស្ត្រក្រុងកែប ខេត្តកែប ក្នុងករណីមានបញ្ហាផ្សេងៗ សូម ទំនាក់ទំនងមកលេខទូរស័ព្ទ៖ ០៨៨ ៤៣២ ០០៣៤ ០១៥ ២៥០ ៧៦៨ ០៩៧ ៩៦៤ ៦៨៩៨ ដើម្បីយើងខ្ញុំដោះស្រាយជូនទាន់ពេលវេលា ។