លោកអភិបាលក្រុង និងលោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថ នៃក្រុងរុនតាឯកតេជោសែន បាននាំយកអំណោយឧបត្ថម្ភដល់ក្រុមគ្រួសារលោកតាលោកយាយ ដែលមានជីវភាពខ្វះខាតហើយមានចៅក្នុងបន្ទុកចំនួន ១០នាក់!

ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ យិន កុម្ភះ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែន អមដំណើរ លោក អុឹង សុភ័ណ អភិបាលនៃគណៈអភិបាល ក្រុងរុនតាឯកតេជោសែន បានចុះសួរសុខទុក្ខក្រុមគ្រួសាររបស់លោកតា សូវ សូត្រ និងលោកយាយ សឹង វឿន ដែលមានជីវភាពខ្វះខាតហើយមានចៅក្នុងបន្ទុកចំនួន ១០នាក់ថែមទៀត កំពុងរស់នៅក្នុងប្លុក T (2733) ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកមេបញ្ជាការអាវុធហត្ថក្រុង បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ក្រុមគ្រួសារលោកតាលោកយាយរួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី ០១យួរ, ទឹកសុទ្ធ ១០យួរ, ត្រីខ ០១យួរកន្លះ, មី ០១កេស, ប្រេងឆា ០១ដប រួមនឹងថវិកាមួយចំនួនទៀត ក្នុងនោះក៏មានថវិការបស់ លោកអភិបាលក្រុងផងដែរ ដើម្បីទុកជាការចែករំលែកសម្រាលបន្ទុកដល់ក្រុមគ្រួសារលោកតាលោកយាយបានមួយគ្រាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close