គម្រោងសាងសង់ ក្លឹបប្រដាល់គុនខ្មែរ នៅស្រុកស្ទឹងត្រង់នេះ នឹងប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ «យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ»
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងពិធីសំណេះសំណាលនិងពិសាភោជនាអាហារសាមគ្គី ជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបានថ្លែងអំពី ស្រុកស្ទឹងត្រង់នៃខេត្តកំពង់ចាម ផលិតបាននាយករដ្ឋមន្ត្រី៤រូប ប៉ុន្តែមិនទាន់ផលិតបានធនធានកីឡាករ កីឡាការិនីគុនខ្មែរនោះទេ។













