ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួង បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រសួង ដ.ន.ស. សូមថ្លែងអំណរគុណ និងសូមស្នេីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការសម្របសម្រួល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារសាងសង់បញ្ចប់គម្រោង ផ្សារ TCC ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់។







