មិនធម្មតា! មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសច្ចេកវិទ្យា ទទួលបានជ័យជំនះ ចំណាត់ថ្នាក់លេខ០៣ ក្នុងចំណោម ប្រទេសចំនួន៨….!
ភ្នំពេញ៖ មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិកម្ពុជា ទទួលបានជ័យជំនះ ចំណាត់ថ្នាក់លេខ០៣ ក្នុងចំណោម ប្រទេសចំនួន០៨ ក្នុងការប្រឡងប្រជែងលើវិញ្ញាសារ កោសល្យវិច័យបច្ចេកវិទ្យាលើទូរស័ព្ទដៃ កុំព្យូទ័រ បណ្តាញណេតវើក ឧបករណ៍ VR រួមទាំង រូបិយប័ណ្ណ អេឡិចត្រូនិច(Crypto currency) និង ឧបករណ៍ IoT ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋាន ប្រឆាំងបទល្មើរបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលបាន បានបញ្ជូនមន្ត្រីជំនាញចំនួន០៣រូប ចូលរួមកម្មវិធីប្រកួតប្រជែង កោសល្យវិច័យបច្ចេកវិទ្យា ខ្នាតអន្តរជាតិលើកទី១ (1st International Digital Forensics Challenges) នៅទីក្រុងហុងកុង ដែលមានការចូលរួមចំនួន០៨ប្រទេស រួមមាន ប្រទេសកម្ពុជា, ចិន, ហុងកុង, ថៃ, វៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង, អ៊ូបេគីស្ថាន ដោយក្នុងនោះមន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសចេកវិទ្យា បានធ្វើការប្រឡងប្រជែងលើវិញ្ញាសារ រួមមានការធ្វើ កោសល្យវិច័យបច្ចេកវិទ្យាលើទូរស័ព្ទដៃ កុំព្យូទ័រ បណ្តាញណេកវើក
ឧបករណ៍ VR រួមទាំង រូបិយប័ណ្ណ អេឡិចត្រូនិច(Crypto currency) និង ឧបករណ៍ IoT ដោយទទួលបានជ័យជំនះ ចំណាត់ថ្នាក់លេខ០៣ ក្នុងចំណោមប្រទេសទាំង០៨ ។





