អភិបាលខេត្តតាកែវ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកស្រី ណាំ ចន្ធូ

តាកែវ៖ នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ សពលោកស្រី ណាំ ចន្ធូ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ត្រូវជាភរិយា លោក សៅ ផាន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវ ភរិយា ម្ដាយ និងម្ដាយក្មេកជាទីស្រលាញ់ប្រកបដោយសង្ហធម៌ ដែលជានិច្ចជាកាលតែងតែជួយទំនុកបម្រុង មាតា បិតា ព្រមទាំងបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
ឆ្លៀតក្នុងសមានទុក្ខដ៏សោកសង្រេងរកទីបំផុតគ្មាននេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងគណៈប្រតិភូ សូមឧទ្ទិសបួងសួងដល់គុណព្រះរតនៈត្រៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ណាំ ចន្ធូ សូមបានទៅសុគិតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close